មានល្បែងមួយទើបតែចេញថ្មី ជាល្បែងលេងលើបណ្ដាញ អ្នកអាច ចុចលើវាដើម្បីចូលទំព័របណ្ដាញវរបស់ល្បែង
តែសូមកុំលេងវាអប់អល់ពេកប្រយ័ត្នខូចសុខភាព ។ ចូរចាំថាលេងដើម្បីសម្បាយមិនមែនលេងដើម្បីយកស្លាប់រស់ទេ!
មានល្បែងមួយទើបតែចេញថ្មី ជាល្បែងលេងលើបណ្ដាញ អ្នកអាច ចុចលើវាដើម្បីចូលទំព័របណ្ដាញវរបស់ល្បែង
តែសូមកុំលេងវាអប់អល់ពេកប្រយ័ត្នខូចសុខភាព ។ ចូរចាំថាលេងដើម្បីសម្បាយមិនមែនលេងដើម្បីយកស្លាប់រស់ទេ!
បទបញ្ជាផ្ទៃក្នុងថ្មីរបស់ក្រុមហ៊ុន
ក្រុមហ៊ុនបានចេញសេចក្តីប្រកាសបញ្ជាផ្ទៃក្នុងបំណងដើម្បីអោយបុគ្គលិកកម្មករទាំងអស់ជ្រាបជាព័ត៌មានដោយមានចែងជាចំណុចៗយ៉ាងច្បាស់ដូចខាងក្រោមនេះ ៖
១- ការស្លៀកពាក់ ៖ ក្រុមហ៊ុនសូមប្រកាសប្រាប់ដល់បុគ្គលិកប្រចាំក្រុមហ៊ុនទាំងអស់ថា លោក អ្នកគួរស្លៀកពាក់ ឬតុបតែងខ្លួនអោយសមនឹងឋានៈប្រាក់ខែរបស់លោកអ្នក ព្រោះប្រសិនបើខាងក្រុមហ៊ុនឃើញថា លោកអ្នកពាក់ស្បែកជើង DODDO មានតំលៃ ៨០ – ២០០ ដុល្លារ និង ប្រើក្សែរក្រវ៉ាត់ Nz តំលៃ ៥០ – ១២០ ដុល្លារ ដើម្បីធ្វើការនោះ ភាគី ក្រុមហ៊ុនសូមសន្និដ្ឋានថា ស្តង់ដារប្រាក់ខែរបស់លោកអ្នក ស្ថិតក្នុងកំរិតខ្ពស់ ដូច្នេះមិនចាំបាច់ដំឡើងប្រាក់ខែអ្វីទាំងអស់សំរាប់ឆ្នាំនេះ ។
២- ការសុំច្បាប់ឈឺ ៖ ក្រុមហ៊ុនមិនព្រមទទួលលិខិតបញ្ជាក់ពីពេទ្យ ឬលិខិតធ្វើតេស្តរោគ ផ្សេងៗ ថាលោកអ្នកឈឺ ព្រោះថា បើលោក អ្នកអាចទៅរកពេទ្យកើត លោកអ្នកក៏គួរមកធ្វើការបានដូចគ្នាដែរ។
៣-ការវះកាត់ ៖ បុគ្គលិកគ្រប់រូបហាមធ្វើការវះកាត់អ្វីៗទាំងអស់ដរាបណាលោកអ្នកនៅជាបុគ្គលិក របស់ក្រុមហ៊ុន លោកអ្នកត្រូវមានអវៈយវៈល្អគ្រប់ផ្នែក លោកអ្នក មិនអាចសំរេចចិត្តផ្លាស់ប្តូរ ឬវៈកាត់អវៈយវៈ ណាឡើយ ព្រោះ ខាងក្រុមហ៊ុនបានជួលរូបលោកអ្នកគ្រប់ផ្នែកទាំងអស់នៃរាងកាយ ។ ការវៈកាត់ផ្លាស់ប្តូរ អវៈយវៈផ្សេងៗចាត់ទុក ថាជាការល្មើសក្នុងកិច្ចសន្យាការងារ ។
៤-ការសុំច្បាប់មានធុរៈ បុគ្គលិកមានសិទ្ធិសុំច្បាប់ឈប់ក្នុងពេលមានធុរៈបានចំនួន ៥២ថ្ងៃក្នុងមួយឆ្នាំ គឺថ្ងៃអាទិត្យ ។
៥- ការសុំច្បាប់មូលហេតុបាត់បង់ជីវិត ៖ ចាត់ទុកថាជាការសុំច្បាប់យ៉ាងសមហេតុផល ប៉ុន្តែទោះជា យ៉ាងណាក៏ដោយបុគ្គលិក ត្រូវផ្តល់ដំណឹង យ៉ាងតិចអោយបាន ២សប្តាហ៍ជាមុនសិន ដើម្បីក្រុមហ៊ុន ប្រកាស ជ្រើសរើស បុគ្គលិក ថ្មីមកជំនួស ។
៦-ការឈប់សំរាកថ្ងៃត្រង់ ៖ បុគ្គលិកមានទម្ងន់តិចជាងកំរិតស្តង់ដារអាចសំរាកពេលថ្ងៃត្រង់បាន១ម៉ោង សំរាប់ ទទួលទានអាហារអោយបានច្រើន ដើម្បីអោយមានសុខភាពល្អប្រសើរឡើង ។ សំរាប់បុគ្គលិកមានទម្ងន់ ស្ថិតក្នុង កំរិតស្តង់ដារអាចសំរាកបានកន្លះម៉ោង ឬ៣០នាទី ដើម្បីរក្សារាងរៅអោយមើលឃើញ ស្រស់សង្ហា ដូចដើម ។ ចំណែកឯបុគ្គលិកដែលមានទម្ងន់ធ្ងន់ជាងកំរិតស្តង់ដារ ត្រូវតែបង្អត់អាហារ លេបថ្នាំបញ្ចុះទម្ងន់ និងមិនចាំបាច់ ឈប់សំរាកថ្ងៃត្រង់ទេ ។
៧- ការញ៉ែគ្នាក្នុងឬក្រៅក្រុមហ៊ុន ៖ មិនត្រូវញ៉ែតែអ្នកណាស្អាតៗ រាងស្វែល សាច់សរ នោះទេ ព្រោះវាធ្វើអោយអ្នកដែលមិនសូវស្អាតមានអារម្មណ៍មិនល្អដែលអាចបណ្តាលអោយប៉ះពាល់ដល់សតិអារម្មណ៍ការងារ នាំអោយខូចបង់សុពលភាពរបស់ក្រុមហ៊ុន(សូមប្រកាន់គំនិតថា "ផ្ទះថ្ម ផ្ទះស្បូវ តែរលត់ភ្លើងទៅ វាងងិតដូចតែគ្នាទេ" ) តែហាមផ្តាច់ខាតញ៉ែប្រពន្ធគេ ។
សេចក្តីប្រកាសនេះមានប្រសិទ្ធភាពចាប់តាំងពីលោកអ្នក បានអានបទបញ្ជាផ្ទៃក្នុងនេះចប់ភ្លាម ។
ភ្នំពេញថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០០៧
គណៈកម្មការណ៍កាលប្បត្តីការងារ
ចម្លងជូន ៖
គ្រប់ប្រធានផ្នែក
គ្រប់ប្រធានក្រុម (ទាំងផ្នែកកាត់, ដេរ, បង្លើយការ, QC )
កម្មករនិយោជិកទាំងអស់
“សូមជ្រាប”
ប្រហិត
|
គេកោសសាច់ត្រីហាន់ចិញ្ច្រាំ |
ក្រឡុកបុកជ្រំអស់ពីចិត្ត |
|
រួចថែមគ្រឿងលាយកើតប្រហិត |
អាហារវិចិត្រល្បីកាត់ស្រុក។ |
|
ជួនគេយកអាំងជួនក៏ស្ងោរ |
ជួនយកទៅស្លលាយប្រហុក |
|
ចៀនទ្រាប់បន្លែនំបញ្ចុក |
ទឹកត្រីអែអុកឆ្ងាញ់អស់ដៃ។ |
|
មិនខុសឡើយពាក្យផន់ម៉ែឪ |
លោកស្តីប្រដៅជ្រំសំដី |
|
ពាក្យខ្ពស់ពាក្យទាបកៀបយប់ថ្ងៃ |
កៃឆ្នៃចង់អោយកូនវិចិត្រ។ |
|
ម៉ែឪតែងប្រៀនដាស់តឿនជ្រំ |
ថែមគ្រឿងផ្សែផ្សំដូចប្រហិត |
|
នោះព្រោះប្រាថ្នាឃើញជីវិត |
កូនថ្កើងប្រណិតល្អមាំមួន។ |
|
ច្នេះកុំខឹងលោកពេលថែមគ្រឿង |
ជ្រំដាស់រូបយើងអស់ទាំងក្បួន |
|
ព្រោះបំណងល្អចំពោះកូន |
យើងត្រូវត្រៀមខ្លួនរៀនទទួល។ |
ឫសគល់សន្តិភាព
|
ប្ញសគល់សន្តិមានបួនបែប |
បើសិនយើងសេពជីវិតសុខ |
|
មួយចេះអរគុណជាត្រីមុខ |
ពេលឃើញអ្នកស្រុកប្រព្រិត្តល្អ។ |
|
ពីរគឺដឹងខុសចេះសូមទោស |
មិនឌឺបំផ្លើសបែរខ្នងចរ |
|
ខុសហើយចេះកែបែរមកល្អ |
ញាតិចោមជូនពរបវរជ័យ។ |
|
ទីបីវិសេសចេះប្រសើរ |
ប្រព្រឹត្តទង្វើពិតប្រពៃ |
|
នោះគឺយើងចេះអធ្យាស្រ័យ |
ដល់ញាតិប្រុសស្រីពេលខុសឆ្គង។ |
|
មិនប្រើកំហឹងរឹងទោសៈ |
មិនគ្នេរមោហៈដាក់ញាតិផង |
|
ដោះស្រាយបញ្ហាដោយប្រាជ្ញអង្គ |
មិនពាលតតាំងខ្លាំងដូចសត្វ។ |
|
នោះសន្តិភាពនឹងកើតមាន |
ភពសួគ៊ភិមានវង្សសម្បត្តិ |
|
សង្គមប្រសើរល្អពេកក្តាត់ |
ជាតិរស់សុខគាប់ជាប់អង្វែង។ |
ចំណុចគន្លឹះទាំង ៥ ដើម្បីសុវត្តិភាពចំណីអាហារ
ស្អាតជានិច្ច
ដាក់ដោយឡែកពីគ្នានូវរបស់ឆៅ និងរបស់ឆ្អិន
ចំអិនឲ្យបានឆ្អិនល្អ
ទុកម្ហូបនៅសីតុណ្ណហភាពមួយមានសុវត្តិភាពត្រឹមត្រូវ
ប្រើប្រាស់ទឹក និងវត្ថុធាតុដើមមានសុវត្តិភាព
ស្អាតជានិច្ច
លាងដៃរបស់អ្នកមុននិងចាប់កាន់ចំណីអាហារ និងពេលរៀបចំអាហារ
លាងដៃរបស់ក្រោយពីចេញពីបន្ទប់ទឹក
លាង និងអនាម័យសំភារៈ និងឧបករណ៍ប្រើប្រាស់ សម្រាប់រៀបចំម្ហូបអាហារ(តុ ជ្រុញ)
ការពារ ផ្ទះបាយ និងអាហារពីសត្វល្អិត សត្វចង្រៃ និងសត្វ ផ្សេងៗទៀត ។
ដាក់ដោយឡែកពីគ្នានូវរបស់ឆៅ និងរបស់ឆ្អិន
ដាក់សាច់ឆៅ សាច់មាន់ ទា និងគ្រឿងសមុទ្រ ឲ្យដាច់ ពីអាហារ ផ្សេងៗ ទៀត ។
ប្រើឧបករណ៏ និងប្រដាប់ប្រដាផ្ទះបាយដោយឡែក ដូចជា កាំបិត និងជ្រុញ សម្រាប់តែរៀបចំអាហារមិនទាន់ សម្អិន ។
ស្តុកអាហារ នៅក្នុងរបស់ សម្រាប់ដាក់ ដើម្បីជៀសវាងប៉ះពាល់ រវាងអាហារ មិនទាន់ ចម្អិន និងចម្អិនរួចហើយ ។
ចម្អិនឲ្យបានឆ្អិនល្អ
ចម្អិនអាហារឲ្យបាន ឆ្អិនល្អ ជាពិសេសសាច់បសុបក្សី (មាន់ ទា ជាដើម ) ស៊ុត និងអាហារ សមុទ្រ ។
យកអាហារ ដូចជា ស៊ុប និងសម្ល មកស្ងោរដើម្បីឲ្យប្រាកដថាវាមានកំដៅដល់ ៧០ អង្សារសេ ។ សំរាប់សាច់ និងបសុបក្សី ត្រូប្រកដថា ទេកវាថ្លា មិនមែនពណ៌ ផ្កាឈូកទេ ។ ជាគោលការណ៏ប្រើសីតុណ្ហមាត្រ ។
កំដៅឡើងវិញ អាហារចម្អិនហើយយ៉ាងហ្មត់ចត់ ។
ទុកម្ហូបនៅសីតុណ្ណហភាពមួយមានសុវត្តិភាពត្រឹមត្រូវ
កុំទុកចោលអាហារចម្អិនរួច នៅសីតុណ្ហភាពក្នុងបន្ទប់ លើសពី ២ម៉ោង
ទុកក្នុងទូទឹកកក ភ្លាមៗ នូវអាហារចម្អិនរួច និងដែលខូច (ឲ្យពេញចិត្ត គឺក្រោម ៥អង្សារសេ)
កំដៅអាហារចម្អិនរួចឲ្យក្ដៅ គគុក (លើសពី ៦០ អង្សារសេ) មុននឹងបរិភោគ
កុំទុកដាក់ អាហារយូរពេក ទោះជាក្នុងទូរទឹកកកក៏ដោយ ។
កុំទុកដាក់ឲ្យរលាយនូវអាហារបង្កក នៅសីតុណ្ហភាព បន្ទប់
ប្រើប្រាស់ទឹក និងវត្ថុធាតុដើមមានសុវត្តិភាព
ប្រើប្រាស់ទឹកមាន សុវត្តិភាព ឬធ្វើវាឲ្យមានសុវត្តិភាព ។
ជ្រើសរើសអាហារៃ្រស់ និងដែលធ្វើឲ្យមានសុខភាពល្អ ។
ជ្រើសរើសអាហារ កែច្នៃដែលមានសុវត្តិភាព ដូចជា ទេកដោះគោកំដៅរំងាប់ មេរោគ ។
លាងផ្លែឈើ និងបន្លែជាពិសេស បើបរិភោគឆៅ ។
កុំប្រើអាហារ ហួសកំណត់កាលបរិច្ឆេទ ។


ការដាក់បង្ហាញ ផលិតផល ខ្មែរនៅក្នុងទីលានមហោស្របចេនឡា ។ មានអង្គការក្នុងស្រុក និងសមិទ្ធិផលក្នុងស្រុក នាំគ្នាដាក់តាំងបង្ហាញ យ៉ាងគគ្រិកគគ្រេង នៅថ្ងៃទី ៩-១០ ខែ មិថុនា ឆ្នាំ ២០០៦ ។ ក្នុងនោះ មានអង្គការ វេទិកាទូទៅនៃកម្ពុជា បានដាក់តាំងបង្ហាញ សមិទ្ធិផលរបស់ខ្លួនដែរ ក្នុងនោះមាន៖ គម្រោងកម្មវិធី កុំព្យូទ័រភាសាខ្មែរ Cambodiacic កញ្ចក់សង្គម និងព័ត៌មានកាត់ទោសខ្មែរក្រហម ។ ចំណុចដែលផ្ដោតសំខាន់នោះគឺ គម្រោងកម្មវិធី កុំព្យូទ័រភាសាខ្មែរ ។គោលបំណង ដើម្បីផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋខ្មែរងាកមកប្រើ កម្មវីធីកុំព្យូទ័រជាភាសាខ្មែរវិញ ។
ដែលមានរូបភាពខ្លះៗដូចខាងក្រោម ៖

- លោក ជា សម្បត្តិ
- លោក ខឹម សុខែម
- លោក សិទ្ធ ចាន់រត្ថា
- លោក ខេង ពិសិដ្ឋ
- លោក ឱក ពិសិដ្ឋ
- លោម សាន ទិត្យវិរៈ
សរុបទឹកប្រាក់អស់ ក្នុងម្នាក់ៗ ១០០០០៛ + ៦០០០៛ ព្រោះផឹក ម៉ែ ឳ ផឹក អស់ដល់ទៅ អាសាហ៊ី ពីរកេះឯណោះ ៕
ដែលមានរូបជាភស្តុតាងខាងក្រោម ៖
នៅក្នុងស្រុកខ្មែរមានយានជំនឺះមួយប្រភេទតាំងតែពីបូរាណមកម្លេះ ដែលចំឡែកពីរថយន្ដបច្ចប្បន្ន ។ តើលោកអ្នកដឹងដែរឬទេ? នោះគឺជាអ្វី?
រទេះគោ
រទេះ + គោ = រទេះគោ
គោគឺជាសត្វ សម្រាប់កសិករ ប្រើប្រាស់ ជាជំនួយកម្លាំងអូសទាញ ។
រទេះខ្មែរធ្វើអំពីឈើភាគច្រើន មាន គ្រឿងបង្គំដូចជា ៖
តើធ្វើយ៉ាងណាដើម្បីឱ្យនាង "នឹក"
បើអ្នកចង់ទាក់ទាញឱ្យអ្នកណាម្នាក់ស្រឡាញ់ចូលចិត្ត ឬចាប់ចិត្តស្នេហានោះគួរចាប់ ផ្តើមដោយការធ្វើឱ្យ ភាគីម្ខាងទៀត "នឹក" ខ្លួនជាមុនសិន។ បើអាចធ្វើឱ្យមនុស្សដែលអ្នក ស្រឡាញ់ពេញចិត្តនឹកអ្នកបាននោះ បញ្ជាក់ឱ្យឃើញថា អ្នកអាចឈ្នះលើចិត្តមនុស្សម្នាក់ នោះបានពាក់កណ្តាលហើយ ។
ជាការពិតណាស់អ្នកចង់ឱ្យភាគីម្ខាងទៀត "នឹក" អ្នកក្នុងផ្លូវល្អនិងភាពជាវិជ្ជមានដូច្នេះ ការដែលធ្វើឱ្យគេ នឹកអ្នកបានច្រើន ឬយូរប៉ុនណានោះ វាស្ថិតនៅលើសមត្ថភាពពិសេស ផ្ទាល់ខ្លួនរបស់អ្នកហើយ សូមស្វែង យល់តាមវិធីសាស្ត្រទាំង១០ខាងក្រោមនេះ ៖
១-បើមិនអាចទៅជួបនាងបាននោះ អ្នកគួរផ្ញើបាច់ផ្កាដល់នាងដើម្បីជាការរំលឹកដល់ ការចងចាំរបស់នាង ដែលមានចំពោះអ្នកជំនួសវិញ ។ សំរាប់ការផ្តល់បាច់ផ្កាមិនថា ជាផ្កាអ្វី នោះទេ គឺសុទ្ធសឹងតែទទួល បានលទ្ធផលល្អប្រសើរទាំងអស់ ព្រោះនារីជាភេទដែលស្រឡាញ់ភាពស្រស់ស្អាតខ្លាំងណាស់ ហើយថែម ទាំងចូលចិត្តនៅតែជាមួយរបស់របរ ស្អាតៗស្រាប់ទៀតផង ។ ដូច្នេះបើមានអ្នកណាម្នាក់យកផ្កា ដ៏ស្រស់ ស្អាតទៅប្រគល់ឱ្យដល់ ដៃនាងផងនោះ នាងច្បាស់ជាពេញចិត្តជាមួយនឹងក្តីព្យាយាម របស់ភាគីម្ខាងទៀត ជាក់ជាមិនខាន ។ យកល្អគួរចេះជ្រើសរើសយកផ្កាផង យ៉ាងហោចណាស់គួរសេបីឱ្យដឹងថា តើ នាងចូលចិត្តផ្កាអ្វីដើម្បីការពារកុំឱ្យមានការអសទ្ធាចំពោះយើង ។
២-ផ្តល់សត្វចិញ្ចឹមដល់នាង ដូចជាត្រី, កណ្តុរ, ទន្សាយ, ឆ្មា និងឆ្កែ ជាដើម ឬមួយក៏នឹកក្នុងចិត្តថា តើសត្វប្រភេទណាដែលអាចធ្វើឱ្យនាងសប្បាយចិត្តបាន គឺយកសត្វនោះតែម្តង ។
៣-ជូនទឹកអប់ដល់នាង ដោយត្រូវជ្រើសរើសម៉ាកយីហោណា ដែលមានឈ្មោះយ៉ាងជ្រាលជ្រៅដូចជា ម៉ាក "ស្រឡាញ់ស្មោះ" "ជាប់អន្ទាក់ស្នេហ៍" និង "នឹកជានិច្ចនិរន្តរ៍" ជាដើម។ ជាការពិតណាស់ទឹកអប់ សម័យនេះម៉ាកយីហោនីមួយៗសុទ្ធតែបញ្ជាក់ពីអត្ថន័យរបស់វា ទៅតាមការនិយមចូលចិត្តរបស់មនុស្ស ។
៤-កុំភ្លេចផ្ញើប័ណ្ណជូនពរដែលមានអត្ថន័យស្នេហាផ្អែមល្អែមឱ្យនាង ស្រួលមិនស្រួលនាងអាចសរសើរ អ្នកនៅក្នុងចិត្តថា អ្នកគឺជាមនុស្សដែលមានមនោសញ្ចោតនាខ្ពស់ផងក៏ថាបាន។
៥-ទិញឈុតដំណេក, ឈុតរាត្រី ឬឧបករណ៍សំរាប់លេងពេលរាត្រីឱ្យនាង។ ត្រង់ចំណុចនេះបញ្ជាក់ថា អ្នកគឺជាមនុស្សល្អិតល្អន់ និងមានការបារម្ភពីនាង ។ បើអ្នកទិញភួយជូននាង នៅក្នុងចិត្តនាងអាចគិតថា អ្នកមានការបារម្ភពីខ្លួននាង។ ទោះបីអ្នកមិនអាចផ្តល់ភាពកក់ក្តៅ ដល់នាងបានក៏ពិតមែន ប៉ុន្តែនៅ ពេលយកភួយនោះមកដណ្តប់នាងក៏នឹកពីគុណសម្បត្តិរបស់អ្នកជាក់ជាមិនខាន។
៦-ថតរូបជាមួយនាងដែលមានទំហំធំល្មមអាចយកទុកសំរាប់មើលមុខអ្នក ។
៧-បង្កើតជាសៀវភៅកំណត់ហេតុប្រចាំថ្ងៃ ដោយបិទរូបថតអ្នកនិងនាង ហើយ សរសេរបរិយាយ ពីរឿងរ៉ាវ អតីតកាលដ៏ផ្អែមល្ហែម លុះនៅពេលដែលនាងយកមកមើល នោះនឹងធ្វើឱ្យនាងនឹកឃើញរឿង អតីតកាលទាំងនោះផងដែរ។
៨-ជូនបន្ទះស៊ីឌីបទចំរៀងមនោសញ្ចោតនា ហើយឱ្យនាងសន្យាថា នឹងបើកស្តាប់នៅ រៀងរាល់ពេលដែល ស្រងេះស្រងោច ប៉ុន្តែការពិតនៅមានអ្នកម្នាក់ផងដែរដែលមិនធ្វើឱ្យ នាងស្រងេះស្រងោច ឬខ្លាច។
៩-ចំណាយប្រាក់ទិញគ្រឿងតុបតែងលំអកាយឱ្យនាងមួយបំប្លេ។ ទិញគ្រឿងលំអដែលរំពឹងថា នាងអាច យកជាប់តាមខ្លួនបានរហូត ដើម្បីគ្រាន់ជាសញ្ញាសម្គាល់ថា ទោះជាមានសុខ ឬទុក្ខអ្នកនៅក្បែរនាងរហូត។
១០-សរសេរសំបុត្រស្នេហាបង្ហាញពីទឹកចិត្តជាលាយលក្ខណ៍អក្សរ ព្រោះបើត្រឹមតែនិយាយថា ស្រឡាញ់ ឬពេញចិត្តនោះវាអាចជាខ្យល់ដែលផ្លុំចេញតាមមាត់ ហើយវារសាត់ តាមខ្យល់បាត់ គឺនិយាយបានក៏អាច ភ្លេចបាន។ ការសរសេរជាពាក្យពេចន៍នោះវាមានភាពជ្រាលជ្រៅនៅក្នុងចិត្តជាង ប៉ុន្តែបើសិនសរសេរ ហើយនឹងធ្វើឱ្យនាងលង់សម្តី ឬអត់ នោះត្រូវទុកឱ្យពេលវេលាជាអ្នកពិសោធន៍ ។
ជាការពិតណាស់គូស្នេហ៍ដែលល្អូកល្អឺននឹងគ្នានោះ មិនមែនស្ថិតនៅត្រង់ការមានសម្ព័ន្ធ ផ្លូវភេទនឹងគ្នាទេ ភាពល្អូកល្អឺនអាចមានទំនាក់ទំនងបាននៅត្រង់ការដែលយើងមានការ ប្រតិបត្តិរវាងគ្នាជាប្រចាំដូចជា ៈ
-ក្រោយភ្ញាក់ពីដំណេកមុននឹងទៅលុប មុខដុសធ្មេញ គួរថើបនាងមួយខ្សឺតពីរខ្សឺត ។
-នាំគូស្នេហ៍ទៅជាមួយគ្នានៅពេលដែលអ្នកត្រូវការទិញខោស្លីបឱ្យនាង។
-ណែនាំគូស្នេហ៍ឱ្យស្គាល់អតីតគូស្នេហ៍ចាស់របស់ខ្លួន ដើម្បីបង្ហាញពីការស្មោះស្ម័គ្រ ចំពោះនាងថា អតីតកាល គឺជារឿងអតីតកាល ចំណែកបច្ចុប្បន គ្នឺ "បងនិងអូន"។
-បបួលគ្នាទៅដេកនៅផ្ទះរបស់ឪពុកម្តាយទាំងសងខាង ដើម្បីឱ្យឪពុកម្តាយបានស្គាល់ ពីសង្សាររបស់ យើងខ្លះ ។
-បញ្ជូនខ្សែភ្នែកក្នុងន័យស្នេហាឱ្យនាងជាញឹកញាប់ បើទោះជាបានឃើញមុខគ្នាក្នុង រយៈពេលខ្លីក៏ដោយ ។
-ប៉ះស្ទាបគ្រប់កន្លែងពិសេសៗរវាងគ្នានិងគ្នាឱ្យបានញឹកញាប់ យ៉ាងហោចណាស់មួយ ថ្ងៃក៏៣ដងដែរ ដល់ពេលនោះវារឹតតែធ្វើឱ្យសម្ព័ន្ធស្នេហ៍កាន់តែស្អិតរមួតថែមទៀតជាក់ ជាមិនខាន ។
Get free blog up and running in minutes with Blogsome
Theme designed by Ian Main